ទីតាំងផ្ទះល្បែងស៊ីសង ក្រោយសារព័ត៌មានបានចេញផ្សាយ ត្រូវបានបិតទាំងស្រុង ក្រោមការចេញបទបញ្ជាបង្រ្កាប ដោយ លោក ហែមដារិទ្ធ និង លោក ម៉ន វុធី បានចាត់តាំង លោក សាន ប៉ែត នាយប៉ុស្តិ៍ចោមចៅ២ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងភ្លាមៗតែម្តង..!

………………………………………………..

ភ្នំពេញ @.ក្រោយពីអ្នកសារព័ត៌មានមួយចំនួនចេញផ្សាយថា ទីតាំងខាងលេី កេីតល្បែងស៊ីសង ដុះស្លែ មាន់ មាន់ជល់ អនទ្បាញ មានមនុស្សច្រេីន កក់កុញ មួយកន្លែង ស្ថិតនៅក្នុងផ្សារសន្តិភាព ២ សង្កាត់ចោមចៅ២ ខណ្ឌពេាធិសែនជ័យ ។

ដោយយោងថា បានប្រជាពលរដ្ឋ បានរាយការណ៍ ទៅ ក្រុមអ្នកសារព័ត៌មាន ថាទីតាំងនោះ មានការប្រមូលផ្តុំគ្នា បេីកលេងល្បែងស៊ីសង ជល់មាន់តាមប្រព័ន្ធ ទូរទស្សន៍​អនឡាញខាងលើ យ៉ាង​កក្រើក​គក្រេងហេីយថា បែរជាលោក សាន ប៉ែត នាយ​ប៉ុស្តិ៍នគបាលចោមចៅ២ គ្មានសមត្ថភាពចុះបង្ក្រាបទីតាំងមួយនោះ។​

គួបានបញ្ជាក់ផងដែរថា លោក សាន ប៉ែត នាយ​ប៉ុស្តិ៍ នគបាលចោមចៅ២ បានទទួលសារ ពីថ្នាក់លេីថា មានអ្នកសារព័ត៌មាន បានរាយការណ៍ថា មានបេីកលេងល្បែងស៊ីសង ដុះស្លែរមួយកន្លែង ហេីយលោក ក៏បានស្នេីសុំគោលការបន្ថែម ពីថ្នាក់លេី ចុះបង្រ្កាបទីតាំងមួយនេះតែម្តង ។
លោក សាន ប៉ែត នាយ​ប៉ុស្តិ៍ នគបាលចោមចៅ២ កាលពីម្សិលមិញ ថ្ងៃទី០៩ ខែ សីហារ បានធ្វេីការដឹកនាំកម្លាំងចុះបង្រ្កាប ដែលស្ថិតនៅក្នុងផ្សារសន្តិភាព ២ សង្កាត់ចោមចៅ២ ខណ្ឌពេាធិសែនជ័យ មានការបែកលេង ពិតប្រាដកមែន ហេីយក្នុងនោះ ដែរលោក ក៏បានធ្វេីការហាមឃាត់ ធ្វេីកិច្ចសន្យា និង បានដកហូតវត្ថុតាងផងដែរ។

រំលឹកបញ្ជាក់បន្ថែមថា ក្រោមការបទបញ្ជា របស់ លោក ហែម ដារិទ្ធ អអភិបាលខណ្ឌពោធិ៍សែនជ័យ និង​ លោក​ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មានការយកចិត្តទុកដាក់ និងមានចំណាត់ការបង្រ្កាបភ្លាមៗលេីល្បែងសុីសង ក្នុងទឹកដីមូលដ្ឋាន ៕