កេីតរោគចិត្តសុខៗ ចាក់ដីនៅកណ្តាលផ្លូវបង្កអោយស្ទះ ចចរាចរណ៍ក្នុង​ស្រុក​ កណ្ដាល​ស្ទឹង ត្រូវសមត្ថកិច្ចឃាត់ខ្លួន..!

…………………………………

ខេត្តកណ្តាល, ម្ម្ចាសរថយន្តដឹក​ដី​ជេីងខ្លាំង​ ឆ្គួតឬក៏ជា ទើបហ៊ានបង្កើតរឿងចម្លែក ដឹក​ដី​មកចាក់លេីថ្នល់​បង្កអោយស្ទះចរាចរ​នៅ​ស្រុក​ កណ្ដាល​ស្ទឹង​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បានហើយ​ ។  

ប្រជាពលរដ្ឋបានលើកឡើងថា កុំចេះតែហ៊ាន​ ប្រទេស​មាន​ច្បាប់​ គ្រួសារ​មាន​វិន័យ​ ! មន្ត្រីអនុវត្តច្បាប់ស្វែងរកទាល់តែឃើញ ឃាត់ខ្លួននាំមកសាកសួរតាមនីតិវិធី។

ប្រជាពលរដ្ឋខ្មែរគាំទ្រ​ ខាងមន្ត្រីជំនាញក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​ ដែល​មាន​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​រថយន្ត​ដឹក​លេីសទម្ងន់​ ដើម្បីការពារផ្លូវជាតិ ជៀសវាងងាយនឹងស្រុត ប្រេះ ស្រាំ ដោយសារការដឹកផ្ទុកលើសទំងន់នេះ ព្រោះថាថវិកាកសាងផ្លូវជាតិ គឺជាថវិកាដែលបានពីពលរដ្ឋគ្រប់រូប បំពេញកត្វពកិច្ចបង់ពន្ធជូនរដ្ឋសម្រាប់ប្រើប្រាស់ អភិវឌ្ឍជាតិ បម្រើប្រយោជន៍រួម មិនគួរបណ្តែតបណ្តោយឲ្យពួកបំផ្លាញមួយក្តាប់តូច បន្តបំផ្លាញសម្បត្តិជាតិនោះទេ៕