ភ្នំពេញ @.ជនត្រូវចោទ ឈ្មោះ ទ្បាង គាវុធ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ កាន់សាសនាព្រះពុទ្ធ មុរបអាជីវករ មានទីកន្លែងកំណេីត នៅកំពង់ព្រាង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ ១៤៧ ផ្លូវលេខ១៩ ភូមិសួនពេជ្រ សង្កាត់ កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ប្រពន្ធឈ្មោះ ឯមរត្ន័ មានកូនពីនាក់ ឪពុកឈ្មោះ យស់ ទ្បាង (ស្លាប់) ម្តាយឈ្មោះ អឹម គីវ នៅ(រស់ )។
ត្រូវបានចោទប្រកាន់ ពីបទ ធ្វេីអោយខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស បានប្រព្រឹត្តនៅចំនុចផ្ទះលេខ ១៤៨ ផ្លូវលេខ ១៩ ភូមិ ស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ ដែលមាន បញ្ញត្តិអោយផ្តន្ទាទោស តាមមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ។ ជនត្រូវចោទ ឈ្មោះ ទ្បាង គាវុធ ត្រូវបានដាក់អោយស្ថិតក្រោម ការពិនិត្យពីបទល្មេីស ដែលតម្រូវអោយដាក់ ពន្ធនាគារ និង ពិន័យជាប្រាក់ ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំនុចផ្ទះលេខ ១៤៨ ផ្លូវលេខ ១៩ ភូមិស្ងួនពេជ្រ ខណ្ឌសំបូលរាជធានីភ្នំពេញ បុរសខាងលេីបានចូលទៅក្នុង ទីតាំងក្រុមហ៊ុនម្ចាស់ដេីមបណ្តឹង បានប្រព្រឹត្តអំពេីល្មើសរួចចាកចេញទៅបាត់ ពិតប្រាកដមែន។
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បុរសខាងលេីឈ្មោះ ទ្បាង គាវុធ នៅចំនុចដីទ្បូត៍មួយកន្លែងក្នុងស្រុកអង្គស្នួល ត្រូវបាន កម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួនភ្លាមៗ ដោយយោងតាមដីការ របស់តុលាការ តាមម្ចាស់ដេីមបណ្តឹង ចោទពីបទ ធ្វើឲ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស និង ធ្វេីខូចកិត្តិយសថ្លៃថ្នូរ ឈ្មោះក្រុមហ៊ុនរបស់ខ្លួន ជាច្រេីនលេីកជាច្រេីនសារមកហេីយ តែនៅមិនព្រមរាងចាល ថែមទាំងបង្កើតគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួន ផ្សព្វផ្សាយព័ត៌មានមិនពិត ជូនសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់សង្គមហ្វេសប៊ុក បានយល់ច្រឡំធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរឈ្មោះរបស់ក្រុមហ៊ុនថែមទៀតផង។ បច្ចុប្បន្នបុរសខាងលើ ទៅបានឃាត់ខ្លួនបញ្ជូនទៅតុលាការរួចដាក់ទោសទាន់ទៅពន្ធនាគារជាបណ្ដោះអាសន្ន៕