…………………………………………..,.
ប្រធានសាខាពន្ធដារខេត្តព្រៃវែង បានបដិសេធ និងច្រានចោលចំពោះ បណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន ដែលបានផ្សព្វផ្សាយ និងចោទប្រកាន់ថា លោកប្រព្រឹត្តអំពើពុករលួយ គឺជាការមិនពិតនោះទេ។
ប្រធានសាខាពន្ធដារ ខេត្តព្រៃវែង បានបញ្ជាក់ប្រាប់ រស្មីកម្ពុជា កាលពីល្ងាច ថ្ងៃទី៥ ខែសីហា នេះថាៈ ការប្រមូលចំណូលទាំងអស់ គ្រប់មុខសញ្ញាពន្ធ គឺសុទ្ធសឹងតែជាច្បាប់ ហើយថវិកា គឺបានទទួលដោយ មានវិក្កយបត្រ មិនមានចំណូលណា ដែលទទួលបាន ដោយមិនមានវិក្កយបត្រទេ បានន័យថា បង្កាន់ដៃទទួលប្រាក់ពន្ធ បើខុសពីនឹង គឺមិនអាចជាចំណូល របស់ពន្ធដារបាន ហើយគ្រប់មន្ត្រីរាជការទាំងអស់ ត្រូវតែគោរពទៅតាម គោលការណ៍អភិក្រម របស់ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានពន្ធដារ រួមទាំងសម្តេចតេជោ ហ៊ុន សែន ដែលនេះជាអភិក្រមសំខាន់ៗ។ សម្រាប់ខ្លួនលោកវិញ ជាថ្នាក់ដឹកនាំ សព្វថ្ងៃនេះ បំពេញភារកិច្ច ដោយយកចិត្តទុកដាក់ រឿងទៅប៉ះពារប្រយោជន៍ ប្រជាពលរដ្ឋ ឬក៏ម្ចាស់អាជីវកម្ម គឺអត់ដាច់ខាត ជាពិសេសខិតខំបំពេញសេវា ផ្តល់សេវា ជូនអតិថិជន ឲ្យបានក្រោមការចាត់ចែង ដឹកនាំរបស់សាខាពន្ធដារ គឺថាធ្វើម៉េច ប្រមូលចំណូលឲ្យបានគ្រប់ និងលើសផែនការ។ ជាលទ្ធផល គឺយើងអនុវត្តបានល្អប្រសើរ គ្រប់ និងលើសផែនការ ជារៀងរាល់ឆ្នាំ នេះជាលទ្ធផល ដែលឆ្លើយតបមកវិញ។
លោក ហ៊ឹម ឡូញ បានបញ្ជាក់ថាៈ “ចំពោះការចោទប្រកាន់លោកថា ប្រព្រឹត្តអំពើពុករលួយ គឺសុទ្ធតែជាអំពើ មិនប្រក្រតី បើនិយាយពីសារជាតិ ជាមនុស្សមិនគួរយក មកនិយាយទេ ដែលខ្លួនខ្ញុំ ខិតខំសំអិតសំអាងខ្លួន ខំធ្វើអ្វីគ្រប់បែបយ៉ាង បម្រើការងារស្នួល ឲ្យបានល្អ ហើយចោទខ្ញុំចឹងៗ វាអត់ត្រូវ ហើយបើថា ឃើញខ្ញុំទៅយកលុយ នៅត្រង់ណា មានភស្តុតាង ចោទខ្ញុំវាសមហេតុផល ហើយការចោទប្រកាន់នេះ ពិបាកនឹងទទួលយកណាស់។ ចោទខ្ញុំថា ដូរឡាន សុទ្ធតែឡានទំនើប ជីវភាពខ្ញុំ គ្រាន់តែបានរស់សមរម្យ ឲ្យមានបានទ្រព្យសម្បត្តិណាធំដុំ គឺមិនទាន់មាននឹងគេទេ ប្រវត្តិខ្ញុំ បើមានឡានទំនើបជិះម្តង ឲ្យរន្ទះបាញ់តែម្តង។ បើសម្រាប់ខ្ញុំផ្ទាល់ខ្កួន អត់មានឡានទេ ឡានខ្ញុំជិះរាល់ថ្ងៃ គឺឡានរដ្ឋ ឡានការងារទេ ឃើញឡានស្អាត មិនមែនឡានខ្ញុំទេ ឡានរដ្ឋ”៕