លោក ប៉ាង លីដារ អភិបាលរង ខណ្ឌពោធិ៍សែនជ័យ ឆ្លេីយតប ទៅសារព័ត៌មាន ស៊ី អី អិន ញូស៍ ( CEN NEWS ) ការចុះផ្សាយបំភ្លេីសគ្មានការពិត ចោទប្រកាន់អ៊ុចអាលមួលបង្កាច់ គ្មានភស្តុតាងច្បាស់លាស់.!!

………………………..,………………………..,… ភ្នំពេញ .លោក ប៉ាង លីដារ ធ្វើការបដិសេធទាំងស្រុងរាល់ការចុះផ្សាយរបស់(CEN NEWS) ជាវីដេអូ នៅថ្ងៃ ទី១៤ ខែសីហាឆ្នាំ 2021កន្លងទៅនេះ ដោយបានសរសេរមានចំណងជើងថា (អភិបាលរងខណ្ឌពោធិ៍សែនជ័យ) លោក ប៉ាងលីដារ បានធាក់ទ្វារទម្លាយចូលប្រើអំពើហឹង្សាដល់ក្នុងផ្ទះ លេីស្ត្រីម្នាក់យំឡាំប៉ា រងរបួសធ្ងន់ ផ្ដើមចេញពីការឃាត់សំណង់សាងសង់ រីឯម្ចាស់ផ្ទះសុំបង្ហើយការងារ ស្ថិតនៅក្នុងភូមិថ្មគោល 2 សង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ សារព័ត៌មានដែលបានចុះផ្សាយនោះ បំភ្លើស គ្មានការពិត ទាំងស្រុង…

បែកធ្លាយរូបលោក ឧត្តមសេនីយ៍ឯក វ៉ា​ វិចិត្រ ប្រធាននាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋាន ភស្តុភារនិង ហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ យកកន្លែងប្រមូលផ្តុំផឹកស៊ី គ្មានខ្លាច កូវីដ..!!

…………………………………………………. ភ្នំពេញ  ៖ ប្រធានអង្គភាព ដែលទើបតែងតាំង និងមន្ត្រីក្រោមឪវាទមួយចំនួន បានយកកន្លែងធ្វើការប្រមូលផ្ដុំគ្នាផឹកស៊ី ធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរជាពិសេស មិនខ្លាចជំងឺ កូវីដ១៩។ តាមការស្រាវជ្រាវនាយ និងមន្ត្រីនគរបាលទាំងនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ។​​ ​ នេះបើតាមរបាយការណ៍ក្រុមការងារប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលឧត្តមសេនីយ៍ ឈាង ភារិទ្ធ គោរពរាយការជូន លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី ២២…

សម្ដេចក្រឡាហោម ស ខេង ដកហូតមុខតំណែងវរសេនីយ៍ឯក សឿន ប៊ុនធឿន ពីអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក មកជាមន្ត្រីធម្មតា…!!!

……………………….. ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ចេញសេចក្តីសម្រេចមួយដកតំណែង លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន អត្តលេខ៦៤៨៦៨ ពីអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ឱ្យមកជាមន្ត្រីធម្មតា។ នេះបើតាមសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន ក្នុងស្រុក ទទួលបាន។ ការសម្រេចដកតំណែងនេះ ជាការអនុវត្តវិន័យចំពោះ លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន ដោយសារមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕ ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស…

ជនសង្ស័យចំនួន០៦ សកម្មលួចស្លាកលេខរថយន្ត ទាំងអ្នកលួចនិងអ្នកទទួលផលចោរកម្ម ត្រូវបាន អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការបង្ហាញមុខជាសាធារណៈជនសង្ស័យចំនួន០៦នាក់ដែល សកម្មលួចស្លាកលេខរថយន្ត និងអ្នកទទួលផលចោរកម្ម មុននឹងបញ្ជូនទៅតុលាការ

…………..,………………………………….. ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណី លួចស្លាកលេខរថយន្ត និងទទួលផលចោរកម្ម ដែលបានឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៥ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ។ ការបង្ហាញមុខជនសង្ស័យបានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១​ រួចបានបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃនេះផងដែរ។ លោក វរសេនីយ៍ទោ អ៉ឹម ផល្គុន អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក កម្លាំងនគរបាលជំនាញនគរបាលខណ្ឌបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ជាបន្តបន្ទាប់។ លោក វរសេនីយ៍ទោ អ៉ឹម…

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ក្រុមការងារ នាំយកថវិកា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ចំនួន០២វត្ត ដែលគង់នៅវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស !

………………………………………….. នាព្រឹក ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃកាន់បិណ្ឌទី៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកថវិកាចំនួន ០៤លានរៀល និងទេយ្យវត្ថុរួមមានអង្ករចំនួន ០២តោន, ទឹកសុទ្ធចំនួន៨០កេស, ទឹកក្រូចកូកា៥០កេស, មី៤០កេស, ទឹកត្រីទឹកស៊ីអ៊ីវ៤០យួរ, ត្រីខកំប៉ុង០៤កេស, ស្ករគ្រាប់០៤កេស…

ទ្រាំលែងបានហើយ!ប្រជាពលរដ្ឋប្ដឹងមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យទៅអង្គភាពប្រឆាំងអំពើពុករលួយ

………………………………………. (បន្ទាយមានជ័យ)៖ យោងតាមពាក្យបណ្ដឹងលោក ស្រី ហោម គីមវង់ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១បាន ដាក់ពាក្យបណ្ដឹងចូលអង្គភាពប្រឆាំងអំពើពុករលួយចំពោះទង្វើលលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក. ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទពាក់ពន្ធ័ករណីប្រព្រឹត្តអំពើពុករលួយ ។ នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងទទួលបានពីសារព័ត៌មានCPC News យោងពាក្យបណ្ដឹងបានឲ្យដឹងទៀតថា កំឡុងពេលដើមឆ្នាំ២០២០ ពេលដែលស្ថានភាពជំងឺកូវីដ១៩ បាន ឆ្លងមកដល់ប្រទេសកម្ពុជា រូបគាត់បានប្ដូរមុខរបរពីលក់ចាប់ហួយមករកស៊ីឈ្នូលដឹកអីវ៉ាន់ឲ្យអាជីវករ ក្នុងខេត្តបន្ទាយមានជ័យស្រាប់តែពេលនោះមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យបានទាមទារឲ្យរូបគាត់បង់ ក្បាលឡានក្នុង១ខែ…

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា ខួបកំណើតគម្រប់៥២ ឈានចូល ៥៣ឆ្នាំ

……………………………………………….. ពោធិ៍សាត់ @.ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា ខួបកំណើតគម្រប់៥២ ឈានចូល ៥៣ឆ្នាំ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់, អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ សូមគោរពជូនពរ ឯកឧត្ដម ម៉ៅ ធនិន សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ក៏ដូចជាដឹកនាំកសាង និងអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែរីកចម្រើនថ្កុំថ្កើង រុងរឿងជានិច្ចនិរន្តរ៍តទៅ។…

ផ្អើលពេញដងផ្លូវ ពេលប្រពន្ធដើមនាំបងប្អូនទៅវាយអតីតប្តី ដណ្តើមយកកូនប្រុសអាយុ៨ឆ្នាំ

……………………………………….,…… ភ្នំពេញ ៖ ស្ត្រីម្នាក់ បាននាំបងប្អូនសាច់ញាតិរបស់ខ្លួន ទៅវាយអតីតប្តីរបស់ខ្លួន ដែលបានលែងលះគ្នាយូរហើយ ដណ្តើមយកកូនប្រុសអាយុ៨ឆ្នាំ រួចគេចខ្លួនបាត់ បន្សល់ត្រឹមតែបុរសជាអតីតប្តី រងរបួសនៅក្នុងរថយន្ត បង្កការភ្ញាក់ផ្អើល និងកកស្ទះពេញផ្លូវ។   ហេតុការណ៍នេះបានកេីតឡេីងកាលពី រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយ មុន្នីរ៉េត កែងនិងផ្លូវលេខ២២៣ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។   សាក្សីបានអោយដឹងថាថា៖ ខណ:ពេលបុរសជាអតីតប្តី កំពុងបើកបររថយន្តមួយគ្រឿង ជិះគ្នា ៣នាក់…

ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ និងខ្វះខាតចំនួន ៩៤គ្រួសារ ទទួលជំនួយឧបត្ថម្ភពីអាជ្ញាធរខេត្តមណ្ឌលគិរី 

………,…..,….,………………….,..,……….,. ខេត្តមណ្ឌលគិរី  ប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ដោយសារជំងឺកូវីដ១៩ និងប្រជាពលរដ្ឋក្រីក្រចំនួន៩៤គ្រួសារ រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ បានទទួលជំនួយឧបត្ថម្ភពីអាជ្ញាធរ ដើម្បីដោះស្រាយជីវភាពមួយផ្នែក នាព្រឹកថ្ងៃទី២០ កញ្ញា ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត លោក សាយ ម៉េងគីម អភិបាលរងខេត្ត រួមទាំងមន្ត្រីរាជការជាច្រើនរូប។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ…

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួប លោក ប៉ែន ផាត កីឡាករបាល់ទាត់ឆ្នេីមប្រចាំព្រះរាជាណាចក្រកម្ពុជា ទសវត្ស ៥០ ដល់ ៧០

……………………………………. ………. បន្ទាប់ពីអវត្តមាន និងបាត់មុខមួយរយៈពីទឹកដីមាតុភូមិជាច្រេីនមកនេះ លោក ប៉ែន ផាត កីឡាករឆ្នេីមប្រចាំ ព្រះរាជាណាចក្រកម្ពុជា ជាកីឡាករបាល់ ទាត់ជម្រេីសជាតិពាក់កណ្តាល ទសវត្ស ៥០ ៦០ និង៧០ បានអញ្ជេីញចូលជួបសំដែងការគួរ និងបង្ហាញពីក្តីនឹករលឹក ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នាទីស្តីការក្រសួង ព័ត៌មាន ។ លោក…

លោកឧត្ដមឧត្ដមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្តការខិតខំតាមរយៈការស្នើសុំរបស់លោកយ៉ាងគីមហ៊ុយ..!!

…………………………………………………………………. (បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្ដមឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនកម្លាំងនិងររថយន្តចំនួន ០២គ្រឿងតាមរយៈការស្នើសុំរបស់លោកយ៉ាងគីមហ៊ុយ សប្បុរសជនគាំទ្រការអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ សម្រាប់ដឹកជញ្ជូនកុមារ អាយុ១២-១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងលើកទី២ដូសទី២ នៅមណ្ឌលសុខភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្បន្ទាយមានជ័យ ។ ឯកឧត្តមបន្តទៀតថាសូមឲ្យក្មួយៗត្រូវមានអនាម័យបើទោះបីជាកូនៗបានចាក់បាក់សាំងការពារ ហើយក៏ដោយចុះក៏ត្រូវតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ទើបយើងទាំងអស់គ្នាជៀសផុតពីជំងឺកូវីដ-១៩..!

កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះបង្ក្រាបឡូតូ8888 និងបិទតារាងបាល់ទះ

……………………………………………………….. ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៥:១៤នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការដឹកនាំផ្ទាល់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែងស្ថិតនៅដីឡូត៍លេខ១៩ ផ្លូវលេខ២២៧ ក្រុមទី៨ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ពេលក្រុមគណ:កម្មការចុះទៅដល់ទីតាំងខាងលើ បានឃើញមានតារាងបាល់ទះមួយ និងមានតុល្បែងភ្នាល់ (ឡូតូយីហោ ៨៨៨៨) ក្នុងនោះរកឃើញវត្ថុតាងពាក់ព័ន្ធនឹងល្បែងភ្នាល់ឡូតូ រួមមាន៖ តុដែកចំនួន០១ ,…

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្តកែបបែក កិច្ចប្រជុំពិនិត្យ និង ដោះស្រាយបញ្ហាទំនាស់ដីធ្លី..!

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្តកែបបែក កិច្ចប្រជុំពិនិត្យ និង ដោះស្រាយបញ្ហាទំនាស់ដីធ្លី..! ខេត្តកែប, រសៀលថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ! ដឹកនាំកិច្ចប្រជុំពិនិត្យ និងដោះស្រាយបញ្ហាទំនាស់ដីធ្លី ដែលនៅសេសសល់មួយចំនួនជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ព្រមទាំងដោះស្រាយចំពោះមតិយោបល់ឬសំណូមពររបស់មហាជន ដែលបានខមិន និងផ្ញេីសារចូលក្នុងទំព័រហ្វេសប៊ុករបស់ សម្តេចក្រឡាហោម ស​…

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី២៨ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល (តាមរយៈប្រព័ន្ធវីដេអូ Zoom Moting)

………………………………………………… នាព្រឹក ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១   ខ្ញុំបាទបានចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី២៨ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល (តាមរយៈប្រព័ន្ធវីដេអូ Zoom Moting) លើរបៀបវារៈ ដូចខាងក្រោម៖   -ពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សា…

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣ នាក់រួមទាំងថ្នាំញៀនម្សៅក្រាមពណ៌ស ២កញ្ចប់

………………………………………………… បន្ទាយមានជ័យ @. ដោយមានការយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលដោយឯកឧត្តម កើតសុវណ្ណារ៉េត ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងដឹកនាំបញ្ជាកម្លាំងដោយស្គាល់ពីលោកវរសេនីយ៍ឯក សៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃសៅរ៍១១រោច ខែស្រាពណ៌ ឆ្នាំឆ្លូវត្រី ស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ កម្លាំងប៉ុស្តិ៍ផ្សារកណ្តាលបានល្បាតទៅដល់ចំនុចបន្ទប់ជួលរោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ភ្លាមនោះកម្លាំងប៉ុស្តិ៍បានឃើញជន៣នាក់មានការសង្ស័យ ១.ឈ្មោះ ភាព សូផាវ៉ាន់…

លោក គឹម ប្រុស ប្រធានសាខា ក.ប.ប ខេត្តស្ទឹងត្រែង គំរាមប្ដឹងអ្នកសារព័ត៌មាន និងជនរងគ្រោះទៅព្រះរាជអាជ្ញា (មានវីដេអូ)

(មានវីដេអូ)……. (ខេត្តស្ទឹងត្រែង)៖ ក្រោយមានការចុះផ្សាយរបស់អង្គភាពសារព័ត៌មាននៅតាមបណ្ដាញសង្គមហ្វេសប៊ុកនៅកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ លោក គឹម ប្រុស ប្រធានសាខា ក.ប.បខេត្តស្ទឹងត្រែងបានចេញបកស្រាយភ្លាមតាមប្រពន្ធ័ Telegram បានគំរាមប្ដឹងអ្នកសារព័ត៌មាន និងជនរងគ្រោះទៅព្រះរាជអាជ្ញាទៀតផង។ បើយោងតាមសារសំឡេង តាមប្រពន្ធ័ Telegram លោក គឹម ប្រុស បានឲ្យដឹងថា«ក្រោយពីទទួលបានឯកសារផាកពិន័យអន្តរកាលក្រុមការងារសាខា ក.ប.ប ខេត្តស្ទឹងត្រែង បានប្រាប់ម្ចាស់ម៉ាតថាបើមិនពេញចិត្តការការផាកពិន័យរបស់ សាខា ក.ប.បស្ទឹងត្រែង អាចប្ដឹងទៅក្រសួងពាណិជ្ជកម្មបានរយៈពេល១ខែអាចប្ដឹងតវ៉ាជំទាស់ មិនត្រូវបញ្ចៀសអញ្ចឹងទេ ច្បាប់មានគេចាប់ផ្ដើមអនុវត្តហើយដោយធ្វើការពិន័យចំនួន២០លានរៀល»។ សារសំឡេងដដែលបានគំរាមអ្នកសារព័ត៌មានថា«លោកឯងប្រញាប់ចេញមកផ្សាយខុសរឿងខុសបំបែបបទអញ្ចឹង ថ្ងៃចន្ទ័នេះខ្ញុំនឹងជួបឯកឧត្តមព្រះរាជអាជ្ញា…

បទល្មើសញុះញង់ឲ្យសូកប៉ាន់ មានចែងក្នុងច្បាប់អង្គភាពប្រឆាំងអំពើពុករលួយ ចែងក្នុងជំពូកទី៦ មាត្រា៣២ បទល្មើសពុករលួយក្នុងបញ្ញាតដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ..!(មានវីដេអូ)

  (មានវីដេអូ) ………………………………………………………….. (ខេត្តស្ទឹងត្រែង)៖យោងពាក្យបណ្ដឹងចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ម្ចាស់ម៉ាត ២៥០០៛ បានដាក់ ពាក្យស្នើសុំឲ្យសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស.ស.ស)ជួយអន្តរាគមន៍ទៅថ្នាក់ ដឹកនាំក្រសួងស្ថាប័នមានសមត្ថកិច្ចដើម្បីជួយរកយុត្តិធម៌ ចំពោះទង្វើល ឈ្មោះ សាយ សុក្រាបទ ភេទ ប្រុស ឋានៈជាប្រធានការិយាល័យ ក.ប.ប ខេត្តស្ទឹងត្រែង និងបក្ខពួក ដែលបានប្រព្រឹត្តបទល្មើស កំហែង យក គម្រាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់)។ បើយោងតាមតាមកំណត់ហេតុដកហូតចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១…

នារី​ស្រស់រូបស្អាត​បីនាក់ បាន​ស្លាប់ ដោយសារតែ​ផឹកស្រា​អុកមិនដឹងមុខពុលស្លាប់ នៅក្នុង​បន្ទប់​ជួល​ (មានវីដេអូ)

……………………………………………… ​ភ្នំពេញ@.នារី​ស្រស់ស្អាត បីនាក់ បាន​ស្លាប់ ដោយសារតែ​ផឹកស្រា​អុក នៅក្នុង​បន្ទប់​ជួល ស្ថិតនៅ​ភូមិ ៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោងជាង ១២ ថ្ងៃត្រង់ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។ ករណីនេះ ក្នុងចំណោម​នារី បីនាក់​នេះ គឺ​នារី​ពីរ​នាក់ បាន​ស្លាប់ នៅក្នុង​បន្ទប់​ជួល និង​នារី​ម្នាក់ទៀត បាន​ស្លាប់​នៅឯ​ស្រុកកំណើត​។​   ​ជនរងគ្រោះ​ទាំង ៣ នាក់ ដែល​ស្លាប់​មានដូចជាៈ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន»

………………………………………. នៅព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» តាមប្រព័ន្ធវីដេអូ ដែលនៅក្នុងកម្មវិធីនេះ គឺមានការអញ្ជើញចូលរួមពី ឯកឧត្តម លី ខឺឈាង…

រាជរដ្ឋាភិបាល ទាត់ចោលសំណើទិញដីបឹងជាង ១ពាន់ហិកតា នៅស្រុកល្វាឯម ខេត្តកណ្តាលតាមសំណើរបស់ក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» !

………………………………………………… ភ្នំពេញ ៖ បើយោងតាមលិខិតទីស្តីការគណ:រដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី្រ បានជម្រាបជូន លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ – លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ – អភិបាលនៃគណៈអភិបាលខេត្តកណ្តាល គឺ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទាត់ចោលសំណើរបស់ក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្តាល ដែលចង់ទិញដីបឹងជាង ១ពាន់ហិកតា…